សហរដ្ឋអាមេរិក ថាអាចនឹងមានកិច្ចព្រមព្រៀងមួយ នៅប៉ុន្មានថ្ងៃខាងមុខ, បើអ៉ីរ៉ង់បង្ហាញភាព ប្រាកដប្រជា


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ គឺអោយដឹងថាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាមានភាព ជឿនលឿនដ៏សំខាន់ កំលុងកិច្ចចរចាក្នុងទីក្រុងវីយ្យែន ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឡើងវិញ ដែលអាចនឹងនាំទៅរកកិច្ចព្រមព្រៀងមួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើអ៊ីរ៉ង់បង្ហាញ ភាពប្រាកដប្រជា។ កិច្ចចរចាក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដែលមានការចូលរួមពីក្រុមអ្នក ចរចាមកពីប្រទេសអ៉ីរ៉ង់, ចក្រភពអង់គ្លេស, ចិន, បារាំង, អាល្លឺម៉ង់ និងរុស្ស៊ី ដោយផ្ទាល់ បូកសហរដ្ឋ អាមេរិកដោយប្រយោល បានចាប់ផ្ដើមជាថ្មីកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយគោលដៅស្ដារកិច្ច ព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ។

ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់ ដូច្នេះថា «ប្រសិនបើ អ៉ីរ៉ង់បង្ហាញភាពប្រាកដប្រជា, យើងអាច ហើយគួរតែសម្រេចបាននូវការព្រម ព្រៀងគ្នាមួយស្ដីពីការត្រឡប់មកបំពេញកាតព្វកិច្ច ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង JCPOA នៅប៉ុន្មានថ្ងៃខាងមុខនេះ»