សិង្ហបុរី នឹងបញ្ជូនអត្តពលិក ៣៣០នាក់ទៅចូលរួមប្រកួត SEA Games នៅប្រទេសវៀតណាម


 (សិង្ហហ្គាពួ)៖  យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាន អោយដឹងថា ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងបញ្ជូនអត្តពលិកចំនួន ៣៣០នាក់ទៅចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅប្រទេសវៀតណាមក្នុងឆ្នាំនេះ ជាមួយ នឹងអតីតអត្តពលិកតៃក្វាន់ដូ S Sinnathurai នឹងបំពេញតួនាទីជានាយបេសកកម្ម។ ព្រឹត្តិការណ៍ SEA Games លើកទី៣១ នឹងធ្វើឡើងនៅទីក្រុង Hanoi ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ខាងមុខ ដោយមាន ៥២៦វិញ្ញាសា លើ ៤០ប្រភេទកីឡា។

ព្រឹត្តិការណ៍នេះដំបូងឡើយ គ្រោងនឹងធ្វើឡើងសម្រាប់ឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

អតីតអត្តពលិកតៃក្វាន់ដូ និងម្ចាស់ពានរង្វាន់ជើងឯក SEA Games លោក S Sinnathurai វ័យ ៥០ឆ្នាំនឹងដឹកនាំក្រុម ក្នុងនាមជានាយបេសកកម្ម មានជំនួយការ ដោយអតីតអត្តពលិករត់ប្រណាំង រថយន្ត Asmah Hanim វ័យ ៣៧ឆ្នាំ និងអតីតអត្តពលិកបាញ់កាំភ្លើង Damien Ler ទៀតផង៕