(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសហការ រៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជា ណាចក្រកម្ពុជា ជូនវិនិយោគិននិងធុរជន ម៉ាឡេស៊ីនៅកម្ពុជា និងនៅបណ្តាប្រទេសនានា ដោយមាន អ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ២៦០នាក់។
វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋ មន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានចូលរួមពីលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងលោក ឧកញ៉ា Tan Khee Meng ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។

នៅក្នុងវេទិកានេះលោក Eldeen Husaini Mohd Hashim បានសម្ដែងអំណរសាទរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការ រៀបចំតាក់តែងច្បាប់ស្ដីពីវិនិយោគនេះឡើង ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ លោកថា ច្បាប់ស្តីពី វិនិយោគនេះ បានបង្ហាញកាន់តែច្បាស់នូវការលើកទឹកចិត្តដល់ វិនិយោគិនក្នុងស្រុក និងបរទេស ហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗ ដោយ បានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់។
លោកក៏បានគូសបញ្ជាក់ផងដែរថារាល់ប្បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគសំដៅ ធ្វើឱ្យកាន់តែមានភាពងាយ ស្រួល រលូន និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយលោក បានសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំច្បាប់ស្តី ពីវិនិយោគនេះ នឹងទទួលបាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខ តាមរយៈច្បាប់នេះ កម្ពុជាអាចច្បាម យកកាលានុវត្តភាពជា អតិបរមាក្នុងការជំរុញវិនិយោគឱ្យកាន់តែមានសន្ទុះទៅ មុខជាបន្តបន្ទាប់។

លោក ចឺយ វិចិត្រ ក៏បានសម្ដែងអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ក្នុងការរៀបចំឱ្យមានវេទិការ ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីនេះ ឡើង ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃកម្ពុជាដល់វិនិយោគិន និងធុរជនម៉ាឡេស៊ីដែលកំពុង រកទទួលទាននៅកម្ពុជានិងនៅតាមបណ្តា ប្រទេសនានា។ លោកក៏បានរំលេចពីទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបានពូនជ្រុំ និងលើកកម្ពស់ឱ្យកាន់តែប្រសើរជា បន្តបន្ទាប់។
ឯកឧត្តម សុខ ចិន្តាសោភា ក៏បានថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា, សភាធុរកិច្ច ម៉ាឡេស៊ីនៅកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគម៉ាឡេស៊ី ព្រមទាំងតួ អង្គពាក់ព័ន្ធ ដទៃទៀត ដែល បានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម សហការរៀបចំវេទិកានេះ។ លោកថាកាយវិការនេះ បានបង្ហាញឱ្យឃើញ ពីការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការជួយជ្រោមជ្រែងផ្សព្វផ្សាយច្បាប់ស្ដីពីវិ និយោគនៃកម្ពុជា ដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ីដែលមានសកម្មភាពនៅកម្ពុជា ក៏ដូចជានៅ តាមបណ្តា ប្រទេសនានាឱ្យទទួលបានព័ត៌មានកាន់តែទូលំទូលាយ។
ឯកឧត្តម សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថាន វិនិយោគសំដៅជំរុញទាក់ទាញការវិនិយោគ ក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិ ជំងឺកូវីដ-១៩ ដែលទាម ទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកប ដោយគុណភាព និងចីរភាព។
ជាមួយគ្នានោះលោកក៏បានបញ្ជាក់ដែរថា ច្បាប់នេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម ៤.០ បរិវត្តកម្មឌីជីថល និង ការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅ ច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាប នកម្មសេដ្ឋកិច្ច ក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់ រហ័ស។ តាមរយៈវេទិកានាថ្ងៃនេះ វិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែច្បាស់ និងស៊ីជម្រៅ បន្ថែម ទៀតពីច្បាប់នេះ និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕
