សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៧៤,១៥១នាក់ (គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២)


 (ភ្នំពេញ)៖  យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែល ទទួលបាននៅយប់ថ្ងៃនេះ អោយដឹងថាគិតត្រឹមយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៧៤,១៥១នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២១៣,១០៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២០,៧០៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១៣,៤២៥នាក់
៤៖ អាយុ៥ឆ្នាំ ៣២៦,៩១៥នាក់៕