សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩,៩៣០ករណី» និងស្លាប់៣នាក់ទៀតក្នុង របាយការណ៍ថ្ងៃសុក្រនេះ


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CAN អោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៩,៩៣០ករណីបន្ថែមទៀតនៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន១៥៩នាក់ជាករណីនាំចូល ក្រៅពីនោះជា ករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៨៥នាក់ ក្រោយបានរាយ ការណ៍ថាមានករណីស្លាប់ថ្មី៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៤៩,៥៧០ករណី៕