(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ គឺកិច្ចសន្ទនាតាមទូរស័ព្ទដ៏កម្រ ត្រូវបានធ្វើឡើងរវាងអគ្គមេបញ្ជាយោធាអាមេរិក លោក ម៉ាក មីល្លី (Mark Milley) និងសមភាគីបេឡារុសលោក វីកទ័រ ហ្គូឡាវិច (Viktor Gulevich) ដើម្បីបញ្ចៀសការយល់ច្រឡំនានាដែលអាចកើតមាន ជុំវិញការធ្វើសមយុទ្ធយោធារវាង «បេឡារុស និងរុស្ស៊ី» ដែលកំពុងប្រព្រឹត្តទៅ។
ក្រៅពីការបកស្រាយប្រាប់គ្នាទៅវិញទៅមក ដើម្បីបញ្ចៀសការយល់ច្រឡំ ដែលអាចកើតឡើងជាយ ថាហេតុរួចហើយនោះ ភាគីទាំងពីរអាមេរិក-បេឡារុស ក៏បានពិភាក្សាគ្នាផងដែរ អំពើបញ្ហាគួរឲ្យ ព្រួយបារម្ភទាំងឡាយ ទាក់ទងនឹងបញ្ហាសន្តិសុខក្នុងតំបន់។ វាបានកើតមានឡើងស្របពេលដែល ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការព្រមានអំពីលទ្ធភាព ដែលកងទ័ពរុស្ស៊ីអាចវាយលុក ចូលទឹកដីអ៊ុយ ក្រែន ដែលនាំឲ្យតំបន់អឺរ៉ុបខាងកើតទាំងមូល ត្រូវស្ថិតក្នុងភាពតានតឹងខ្លាំងឡើងៗ។
សេចក្តីថ្លែងការណ៍ពីមន្ទីរបញ្ចកោណ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការហៅទូរស័ព្ទ (កាលពីថ្ងៃ ព្រហស្បតិ៍ ទី១០ ខែកុម្ភៈ) បានសម្របសម្រួលផ្នែកទំនាក់ទំនង រវាងមេដឹកនាំទាំងពីរ ដើម្បីកាត់ បន្ថយហានិភ័យនៃការគណនាខុស និងទទួលបានការយល់ដឹងទៅវិញទៅមក ស្តីពីស្ថានការណ៍ សន្តិសុខអឺរ៉ុបបច្ចុប្បន្ន»។ មេបញ្ជាការយោធាអាមេរិក និងបេឡារុស ក៏បានសន្យារក្សាអត្ថន័យនៃកិច្ច សន្យានេះ ទុកជាលក្ខណៈឯកជនផងដែរ៕