សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតិកូរ៉េខាងត្បូង


 (សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក មូន ចេ អ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើការងារមួយចំនួន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ស្តីពីការស្វែងរកសន្តិភាព ឧបទ្វីបកូរ៉េ៕