អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុង ក្រោមប្រធានបទ «តួនាទីអយ្យការក្នុងការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់»


 (ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បាន រៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុង សម្រាប់ព្រះរាជអាជ្ញារង ក្រឡាបញ្ជីអយ្យការ មន្ត្រីលេខា ធិការដ្ឋាន ក្រោមប្រធានបទ «តួនាទីអយ្យការក្នុងការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើស សម្អាតប្រាក់»។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដោយក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តី ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ក្រោមអធិបតីរបស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គោលដៅនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចូលរួមគាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយវិធានការនានារបស់ក្រសួងយុត្តិធម៌ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ការពារគ្រឹះស្ថានហិរញ្ញវត្ថុ និង សេដ្ឋកិច្ចជាតិ ពីឥទ្ធិពលនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជំរុញប្រសិទ្ធភាព កំណើន នៃការស៉ើបអង្កេត ព្រមទាំងការចោទប្រកាន់បទល្មើសសម្អាតប្រាក់ ផងដែរ។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ និងដើម្បីឆ្លើយតបនឹងកំណើនឡើងនៃសំណុំរឿងសម្អាត ប្រាក់ ក៏ដូចជាភាពស្មុគស្មាញនៃការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់ដែល ជាបទល្មើស ហានិភ័យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាបណ្តុះ បណ្តាលផ្ទៃក្នុងដើម្បីពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសបន្ថែមទៀត លើការស៉ើបអង្កេតប្រមូល ភស្តុតាង និងសម្រេចបើកការចោទប្រកាន់សម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់។

ក្រៅពីនេះ ឯកឧត្តម ច្រឹង ខ្មៅ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ ពិសេសក្រុមការងារបច្ចេកទេសសម្របសម្រួល ដំណើរការរឿងក្តី ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ទាំងក្រុមការងារ អយ្យការ ទាំងខាងក្រុមការងារចៅក្រម ដែលបានខិតខំ ព្យាយាម បំពេញកិច្ចការងារកន្លងមកដោយ ស្មារតី មនៈសិការ ទទួលខុសត្រូវខ្ពស់ មានបុរេសកម្ម លើការងារប្រយុទ្ធប្រឆាំងបទល្មើសសម្អាត ប្រាក់។

បន្ថែមពីនេះ ឯកឧត្តម ច្រឹង ខ្មៅ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង មន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ចូលរួមដោយការយកចិត្តទុក ដាក់ខ្ពស់ និងលើកជាសំណួរ ពិភាក្សាឲ្យបានផុសផុល ស្វែងរកចំណុចដែលជាបញ្ហាប្រឈមនានា នៅពេលអនុវត្តកិច្ចការ ដើម្បីអាចស្វែងរកយន្តការរួម ដែលមានប្រសិទ្ធភាពអាចដោះស្រាយការ អនុវត្តកិច្ចការនេះឲ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕