ថៃមាន មនុស្ស ១៥,២៤២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ


(បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានប្រាប់អោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,២៤២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៣នាក់បន្ថែមទៀត ក៏ត្រូវ បានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៩៥៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៥៦១,១១៥ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៣៨៧នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.៤២លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បាន ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១៩លានដូស ក្នុងនោះប្រជាជន ៤៩.០៥លាននាក់ (៧០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ១៧.៣៤លាននាក់ (២៤.៩%) បានចាក់ដូសជំរុញ៕