គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកុម្ភៈ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៧.១នាក់ ៣១.៥ស្លាប់ជាង

 (កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,១៧០,២៩០នាក់ហើយ ដែលកើនឡើង ជាង ៧ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបចំនួន ៣១៥,៨១៨នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេ ស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៥៤២,៦០១នាក់ (ស្លាប់ ១៤៤,៦៣៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦១៦,៣៨៧នាក់ (ស្លាប់ ៥៤,៥៣៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩២៥,២៥៤នាក់ (ស្លាប់ ៣២,០៤៣នាក់)
* ថៃ ឆ្លងចំនួន ២,៥០៧,៤៧១នាក់ (ស្លាប់ ២២,៣០៦នាក់)
* វៀតណាម ឆ្លងចំនួន ២,៣៥៨,៧៨៦នាក់ (ស្លាប់ ៣៨,៤២៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៨,៤០៩នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៤០៥,៦២៩នាក់ (ស្លាប់ ៨៧៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៦,៧២០នាក់ (ស្លាប់ ៥៧៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៨៨១នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៧,១៥២នាក់ (ស្លាប់ ៩៨នាក់)៕