ថៃ មាន មនុស្សជាង ៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃ ព្រហស្បតិ៍នេះ

 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post គឺបានប្រាប់អោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១២៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបាន រាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៩៧៨​នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៣៥៣,០៦២ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩៩០នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.២៤លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ ជំងឺ COVID-19 សរុប ១១០.៥៣លានដូស ក្នុងនោះប្រជាជន ៤៧.៨១លាននាក់ (៦៨.៣៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕