មេដឹកនាំយោធាមីយ៉ាន់ម៉ា សម្រេចពន្យារពេលបទឈប់បាញ់ ដោយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ ហិង្សា និងគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធដើម្បីផ្តល់ជំនួយ


(ភ្នំពេញ)៖  យោងតាមសេចក្តីប្រកាសរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែល ទទួលបាន គឺបានអោយដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយ អំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា។ ទន្ទឹមនឹងនេះ កម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។

សេចក្តីប្រកាសរួម ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផល ប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅ ក្នុងប្រទេសរៀងៗខ្លួន។

សេចក្តីប្រកាសបានបញ្ជាក់ដូច្នេះថា៖ «ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្ដម សេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល ៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ២០២២។ ឯកឧត្តម នាយឧត្តមសនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំង អស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំ ពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន សម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនា ប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរ អង្វែង និងការអភិវឌ្ឍជាតិ»

ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ នាយឧត្តមសេនីយ៍ មីន អោង ឡាំង ក៏បានស្វាគមន៍ការចូលរួម របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់ បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រម ព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានផងដែរ៕