(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតកម្មវិធីស្វែងយល់ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្រោមប្រធានបទ «ការដាក់ និងការ ទទួលពាក្យបណ្ដឹងទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង»។
ឯកឧត្តម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា គោលបំណង ដែលនៃការផលិតកម្មវិធីនេះ គឺទី១៖ ឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះរបស់ខ្លួន ដើម្បីឱ្យប្រាកដថា ខ្លួនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត, ទី២៖ ដើម្បីឱ្យប្រជាពលរដ្ឋដឹកថាឈ្មោះ និងទិន្ន ន័យរបស់គាត់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះកត់ត្រាបានត្រឹមត្រូវដែរ ឬទេ និងទី៣៖ គឺដើម្បី ប្រជាពលរដ្ឋប្រាកដថាអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតពិតជាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត៕