ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី៦ ខែមករាម្សិលមិញ

 (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់អោយ ដឹងថា យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត និង១៤នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងគ្រោះ ថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

របាយការណ៍ដដែលអោយដឹងទៀតថា ជាទូទៅការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើនឡើងដោយ សារ៖ ការបើកបរល្បឿនលឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹងជាដើម៕

រូបតំណាង