(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើម បានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមាន សន្តិភាព នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេចនឹងថ្លែងសុន្ទរកថា សម្រាប់ការបើកបវេសនកាលក្នុងឆ្នាំសិក្សា ២០២១-២០២២ ជាមួយនឹងការអនុញ្ញាតឱ្យមានការ បើកដំណើរការឡើងវិញ សាលាមត្តេយ្យសិក្សាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំបានអានសារសម្រាប់ការបើកបវេសនកាលនៅ ថ្ងៃទី១០ ខែមករានេះ នឹងបើកបវេសនកាលឆ្នាំសិក្សា២០២១- ២០២២ ក្នុងពេលជាមួយគ្នា ខ្ញុំក៏ បានអនុញ្ញាតតាមសំណើររបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា យើងក៏បើកមត្តេយ្យឡើងវិញ ដែលមានអាយុពី ៣ឆ្នាំទៅ៥ឆ្នាំ វាសមល្មមដើម្បីយើងបើកហើយ ដោយសារវ៉ាក់សាំងបានស្រោច ស្ថានភាពមុនខ្ញុំឱ្យប្រុងប្រយ័ត្នកុំទាន់លេង ប៉ុន្តែឥលូវយើងបាន សង្គេតឃើញថា ការឆ្លងក្នុងសហគមវាថយ ដោយសារវ៉ាក់សាំងរបស់យើងស្រោច រាប់ទាំងក្មេងអាយុ ៥ឆ្នាំដែលនៅក្នុងមត្តេយ្យនេះដែរ»។
សម្តេចតេជោ បានបញ្ជាក់ដែរថា ការបើកឡើងវិញនូវសាលាមត្តេយ្យសិក្សានេះ គឺជាការជួយ សម្រាក់បន្ទុកដល់អាណាព្យាបាលដែលលំបាកក្នុងការគ្រប់គ្រងកូនចៅ ក្នុងពេលវេលាដែលត្រូវទៅ ធ្វើការ ដូចនេះត្រូវយកកូនចៅទៅដាក់នៅសាលាមត្តេយ្យ ដើម្បីឱ្យពួកគេបានរៀនផង និងទទួល បាននូវការថែទាំនៅកន្លែងនោះផង ហើយឱ ពុកម្តាយអាចទៅធ្វើការបាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «មកដល់ពេលនេះគឺក្រុមគ្រួសារនៅទូទាំងប្រទេស មិនទាន់ដឹងថា យើងបើកបវេសនាកាលនៅថ្ងៃទី១០នេះទេ គ្រូបង្រៀនអីអាចដឹងហើយ ក៏ប៉ុន្តែឱពុក ម្តាយមិនទាន់បានត្រៀមខ្លួននោះទេ ចឹងដូច្នេះខ្ញុំសូមនិយាយថ្ងៃនេះតែម្តងថា ថ្ងៃទី១០ មករា ៥ថ្ងៃ ខាងមុខនេះ គឺជាថ្ងៃបើកបវេសន កាលឆ្នាំសិក្សា ២០២១ ២០២២ ជាមួយនឹងការបើកមត្តេយ្យសិក្សា ដែលមានអាយុ ៣ ទៅ៥ឆ្នាំ អាណឹងកំណត់ ៣ ទៅ៥ឆ្នាំ ដែលវាល្មមដល់ពេលបើកហើយ»។
ជាមួយគ្នានោះសម្តេចតេជោ ក៏បានស្នើឱ្យអាណាព្យាបាលសិស្ស ត្រូវបង្កើតការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់នូវជំងឺកូវីដបំប្លែងថ្មី «អូមីក្រុង» កុំឱ្យមានការឆ្លងជំងឺកូវីដ ហើយបន្ត ចម្លងដល់កូន បើមានការ ឆ្លងដល់កូនវានឹងក្លាយជាភ្នាក់ងារចម្លងជំងឺចូលដល់ក្នុងថ្នាក់មត្តេយ្យ ដូចនេះហើយបើសិនជាឱពុក ម្តាយដែលកើតមានជំងឺកូវីដបំប្លែង «អូមីក្រុង» ដាច់ខាតត្រូវតែទៅព្យាបាលនៅមន្ទីពេទ្យ ដើម្បីកុំឱ្យ ឆ្លងដល់កូន ហើយកូនបន្តដល់ក្នុងសាលាថែមទៀត៕