(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥នាក់ (ករណីនាំចូលទាំងអស់ប្រភេទអូមី ក្រុង), អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់ (ក្នុងនោះ១នាក់អត់បាន ចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤៦៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨៧៤ នាក់, ស្លាប់សរុបចំនួន៣,០០៩នាក់៕