រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកន្លែងស្នាក់ និងផ្តល់អាហារសម្រាប់បេក្ខជនប្រឡងបាក់ឌុប ថ្ងៃទី២៧ ធ្នូ ២០២១ ដែលពុំមានលទ្ធភាព


 (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងបេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ខាងមុខនេះ ក្នុងគោល បំណងជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់មាតាបិតា អាណា ព្យាបាល និងក្មួយៗ ជាបេក្ខជនដែលមកពីបណ្តាវិទ្យាល័យឆ្ងាយៗ នៃស្រុកព្រៃនប់ ស្រុកកំពង់ សីលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុក ក្នុងអំឡុងពេលប្រឡង។

រដ្ឋបាលខេត្ត បានរៀបចំកន្លែងស្នាក់នៅ និងផ្តល់អាហារសម្រាប់បេក្ខជននៅតាមមណ្ឌលប្រឡង ដូចខាងក្រោម៖

*ទី១៖ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ និងបឋមសិក្សា ហ៊ុន សែន វាលរេញបេក្ខជន មកពីវិទ្យាល័យ ហ៊ុនសែន កំពង់សីលា វិទ្យាល័យស្ទឹងហាវ វិទ្យាល័យ ហ៊ុន សែន កែវផុស និងវិទ្យា ល័យ ហ៊ុន សែន ព្រៃនប់ រដ្ឋបាលខេត្តបានរៀបចំការស្នាក់នៅ នៅផ្ទះសំណាក់ឡើងទ្រី ផ្ទះសំណាក់ ពេជ្រចិន្តា ផ្ទះសំណាក់ម្លប់ត្រជាក់ចិត្ត និងផ្ទះសំណាក់ សុខ ហាយ រួមជាមួយអាហារ១ពេល នៅ ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ទទួលអាហារ ៣ពេល និងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ ទទួលអាហារ ២ពេល (ព្រឹក និងថ្ងៃត្រង់)។

អ្នកគ្រប់គ្រងការស្នាក់នៅលោកស្រី វាល់ ច័ន្ទវលក្ខណ៍ លេខទូរស័ព្ទ៖ ០១៦ ៩៩០ ២០៤ អ្នក សម្របសម្រួលបែងចែកអាហារ លោក រួច សុជាតិ លេខទូរស័ព្ទ៖ ០១៦ ៦៥២ ៨៣៧ លោក គិន រេត លេខទូរស័ព្ទ៖ ០១៥ ៤៧២ ៧០៤ លោក ម៉ៅ ថា លេខទូរស័ព្ទ៖ ០៨៧ ៣៥១ ១៤៤ និង លោក ពេជ្រ វាសនា លេខទូរស័ព្ទ៖ ០១៦ ៤៤៨ ៣៤៧។

*ទី២៖ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែន មិត្តភាព វិទ្យាល័យ ក្រុងព្រះសីហនុ និងអនុវិទ្យាល័យ តេជោសែន កម្មករ បេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង រដ្ឋបាលខេត្តបានរៀបចំការស្នាក់ នៅ នៅផ្ទះសំណាក់ គ្រូបង្រៀនរួមជាមួយ អាហារ ១ពេល នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ទទួលអាហារ ៣ពេល នឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ទទួលអាហារ ២ពេល (ព្រឹក និងថ្ងៃត្រង់)។ ទំនាក់ទំនងព័ត៌មានតាមរយៈ លោក គង់ សោភា លេខទូរស័ព្ទ៖ ០១៧ ៦៦២ ៦២២ លោក មី សេងលាភ លេខទូរស័ព្ទ៖ ០១២ ៤៤៥ ៨៥៦ លោក នងឌី ណារ៉ា លេខ​ទូរស័ព្ទ៖ ០១៦ ៨៩៨ ៩២៧ និងលោក កែវ វិចិត្រ លេខទូរស័ព្ទ៖ ០១៦ ៧២៧ ២០៤។ បន្ថែមពីនេះរដ្ឋបាលខេត្ត បា្នបញ្ជាក់ថា រាល់ការផ្ញើយានជំនិះរបស់បេក្ខជននៅគ្រប់មណ្ឌលប្រឡង ទាំងអស់ពុំតម្រូវឱ្យបង់ប្រាក់ឡើយ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត រួមជាមួយការ ឧបត្តម្ភទឹកសុទ្ធ ម៉ាស់ និងអាល់កុល ជូនបេក្ខជនក្នុងអំឡុងពេលប្រឡង៕