ខេត្តព្រះសីហនុ៖ ផ្លូវលំមួយខ្សែមានប្រវែង២៣២ម៉ែត្រ ស្ថិតនៅចំណុចផ្លូវលេខ ៧០៧ និង ៧០៧ អេ (A) មានតាំងស្ថិតនៅក្នុង ក្រុមទី១៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាគម្រោង មូនិធិ ឃុំ សង្កាត់ ឆ្នាំ២០២១ កំពុងធ្វើការឈូសឆាយ កាយ និង បង្រៀដី ដើម្បី ចាក់ក្រាលបេតុង អារម៉េ វិញ។
បើតាមប្រសាសន៍ របស់ លោក បូ ប៊ុណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ ក្រុងព្រះសីហនុ និង ជាប្រធានដឹកនាំក្រុមការងារ កសាងផ្លូវ បានអោយដឹងថា៖ ផ្លូវមួយខ្សែនេះសាងសង់ផ្លូវបេតុងអារម៉េប្រវែង ២៣២ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ (ប្រើដែក ១២ មម) ដោយឈូសឆាយ កិនកៀរគ្រឹះ បង្គាប់ ដី ថ្មម៉ិច និងលូមូលអង្កត់ផ្ចិត ០,៨ម៉ែត្រ ចំកណ្ដាលផ្លូវ ប្រអប់ដោះទឹកឆ្វេង-ស្តាំ និងស្លាកសញ្ញាគម្រោង ចំនួន០១ កន្លែង និងថែទាំលទ្ធផលកិច្ចសន្យានេះ ឱ្យស្ថិតនៅស្ថានភាពល្អក្នុងរយៈពេល ៦ខែ ដែលត្រូវចំណាយទឹកប្រាក់អស់ ៣០២,៤០០,០០០ រៀល (បីរយពីរលាន បួនរយពាន់រៀលគត់)។ ទឹកប្រាក់នេះ គឺសម្រាប់បរិមាណការងារសាងសង់ទាំងមូល ដូចដែលបានបង្ហាញនៅក្នុងគនូសប្លងបច្ចេកទេសមនេះ ការដឹកជញ្ជូនដល់ទីតាំងសាងសង់ តម្លៃ ពលកម្ម និងកម្រៃផ្សេងៗ។(ចូលស្តាប់ប្រសាសន៍ របស់ លោក បូ ប៊ុណ្ណារិទ្ធិដូចតទៅ)៕