ប្រជាពលរដ្ឋក្រីក្រ និងកុមារងាយរងគ្រោះប្រមាណជាង ៣សែន៥ម៉ឺននាក់ និងទទួលបានទឹកស្អាត ប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យ របស់អង្គការទស្សនៈពិភពលោក

 (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ នេះ មានប្រជាជនក្រីក្រចំនួនជាង៣ សែននាក់ និងសិស្ស ព្រមទាំង កុមារងាយរងគ្រោះជាង ៥ម៉ឺននាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ពីគម្រោងទឹកស្អាត និងអនាម័យ របស់អង្គការទស្សនៈពិភពលោក។

អង្គការទស្សនៈពិភពលោកអនុវត្តគម្រោងទឹកស្អាត និងអនាម័យនេះមានក្នុងតំបន់គោលដៅចំនួន ២៤ស្រុក មាននៅក្នុងខេត្តក្រចេះ, បាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កំពង់ឆ្នាំង, ព្រះវិហារ,បន្ទាយមាន ជ័យ, សៀមរាបប និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ។

គោលដៅរបស់អង្គការទស្សនៈពិភពលោក គឺធានាទៅដល់ការលូតលាស់របស់កុមារ និងដើម្បីឲ្យ ពួកគាត់មានសុខភាពល្អ ហើយនិងសម្រាប់ក្រុមគ្រួសារទទួលបាននូវទឹកស្អាតប្រើប្រាស់ និងបរិ ភោគ។ នៅឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោក ចង់សម្រេចនូវគោលបំណង ចំនួន២គឺ៖

*ទី១៖ ប្រជាជនចំនួន ៥សែននាក់ នឹងទទួលបានទឹកស្អាតដើម្បីបរិភោគ ព្រមទាំងឧបករណ៍អនា ម័យប្រើប្រាស់។
*ទី២៖ កុមារនៅតាមសាលារៀន ចំនួនជាង ១សែននាក់ នឹងមានទឹកស្អាតបរិភោគ ព្រមទាំងឧបករ ណ៍អនាម័យប្រើប្រាស់។ ក្នុងពិធីបុណ្យណូអែលនេះ ផ្សារទំនើប អូឡាំព្យា បានរៀបចំកម្មវិធីពិព័រ ណ៍សប្បុរសធម៌ឈ្មោះ «ពិព័រណ៍បុណ្យណូអែល រួមចំណែកកែប្រែជីវិតកុមារកម្ពុជា» ដើម្បីរៃអង្គាស ទឹកប្រាក់សាងសង់អណ្តូងទឹកមួយ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស ជិត៤០០នាក់ ក្នុង សាលាបឋមសិក្សានៅក្នុងខេត្តកំពង់ឆ្នាំង។

យើងសង្ឃឹមថា ការចូលរួមពីអ្នកទាំងអស់គ្នា និងជួយទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប និង ធានាថា ប្រជាជននៅទូទាំងប្រទេស ជាពិសេសកុមារងាយរងគ្រោះមានទឹកស្អាតប្រើប្រាស់ និង ជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីកង្វះទឹកស្អាត៕