រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបុកគ្រឹះតាំងរូបសំណាក «ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ» នៅសួនច្បារមាត់ទន្លេ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយ នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យ មើលការរៀបចំបុកគ្រឹះទីតាំងដាក់រូបសំណាក «ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ» ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរី ឯរាវ័ណនេះ គឺត្រូវបានសិក្សា ដោយផ្អែកទៅលើមូលដ្ឋាននៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំ យោគរចនាបថបីបញ្ចូលគ្នារួមមាន៖

*ទី១៖ រេចនាបថបាពួន
*ទី២៖ រេចនាបថអង្គរ
*ទី៣៖ រេចនាបថបាយ័ន។

បន្ថែមពីនេះទៀត ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបាន សិក្សាដោយកំណត់ទម្រង់ ឥរិយាបថ «សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យការដឹងគុណចំពោះ សន្តិភាព» ដូចដែលបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងទទួលបានសុខសន្តិភាពបរិបូណ៌នេះ៕