(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានទទួល អង្ករចំនួន ៥០ តោន ដែលបានដឹកមកប្រគល់ឲ្យរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ចែងប្រើប្រាស់ តាមតម្រូវការចាំបាច់នានាសម្រាប់ជនងាយរងគ្រោះ និងពលរដ្ឋខ្វះខាត។
ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា អង្ករទាំង៥០តោន បានផ្តល់មកតាមរយៈ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលកន្លងមកលោកឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភជូន។
បន្ទាប់ពីទទួលបានអំណោយនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបែងចែកទៅដល់អង្គភាពឈរជើង នៅក្នុងខេត្តកំពង់ស្ពឺវិញរួមមាន៖ បញ្ជាការដ្ឋានយោធភូមិភាគទី៣ ចំនួន ៥តោន, បញ្ជាការដ្ឋានកោះ ឆ្នេរ ចំនួន៥តោន, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៤តោន, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងខេត្តកំពង់ស្ពឺ ចំនួន ៤តោន, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៤តោន, បញ្ជាការដ្ឋានកងពលតូចពិសេសឆត្រយោង៩១១ ចំនួន ៣តោន, បញ្ជាការដ្ឋានកាំភ្លើងធំទន្លេ កាទិល ចំនួន ៣តោន, បញ្ជាការដ្ឋានកងរថក្រោះ(ACO) ចំនួន ៣តោន, សាលានាយទាហាន សកម្មត្មាតពង ចំនួន ៣តោន, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ចំនួន ៣តោន, វិទ្យាស្ថានកង ទ័ពជើងគោកថ្លុកតាសេក ចំនួន ៣តោន, បញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់) ចំនួន ៥តោន, កងពលតូច លេខ៧០ ចំនួន ២តោន, និងសាខាកាកបាទក្រហមកំពង់ស្ពឺ ចំនួន ៣តោន៕