(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករ-កម្មរិនី ទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី៣ ឲ្យបានគ្រប់ៗគ្នា។
លោកបានអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសំណេះសំណាលជា មួយ ប្រជាពលរដ្ឋកម្មករ កម្មការិនីរោងចក្រជាច្រើននាក់ក្នុងស្រុកគងពិសី និងក្នុងពិធីបើក យុទ្ធនាការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ ជូនពលរដ្ឋទូទៅដោយឥតគិតថ្លៃ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរចំ ពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបម្រើការរោងចក្រ ស្វះស្វែងធ្វើយ៉ាងណា រកវ៉ាក់ សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ជូនឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពបានល្អប្រសើរ។
ចំពោះការចាក់វ៉ាក់សាំងដូសទី៣ នេះជាជម្រើសមួយដ៏សំខាន់ក្នុងការជួយជំរុញ ឲ្យមានអងទី កបន្ថែមក្នុងខ្លួន ក្នុងការប្រឆាំងវីរុសកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មីអូមីក្រុងផងដែរ៕