ផ្អាកអាជីវកម្មកាស៊ីណូទីងស៊ីង នៅខេត្តព្រះសីហនុ ក្រោយមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណ កម្ម និងជម្រិតទារប្រាក់


 នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជី វកម្មកាស៊ីណូទីងស៊ីង មានអាស យដ្ឋាន ស្ថិតនៅផ្លូវមិត្តភាព ក្រុមទី ៤ ភូមិ ២ សង្កាត់លេខ ២ ក្រុង ព្រះសីហនុ។ក្នុ ងលិខិតរបស់ ឯកឧត្តមម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជម្រាបជូនលោក Qian Cheng អ្នកគ្រប់ គ្រងកាស៊ីណូទីងស៊ីង នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ជាក់ថា ការ ប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីង មិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តនានា ដែលកំពុងនៅជាធរមានឡើយ។

ជាក់ស្ដែងយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និង ជម្រិតទារប្រាក់ នៅក្នុងកាស៊ីណូទីងស៊ីង ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច បង្រ្កាបបានតាម បណ្ដឹងរបស់ភាគីជនរងគ្រោះ។

លិខិតដដែល បានឲ្យដឹងទៀតថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកកាស៊ីណូទីងស៊ីង ដែល មានអាសយដ្ឋាន នៅផ្លូវមិត្តភាព ក្រុមទី ៤ ភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ជាបណ្ដោះ អាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការដ្ឋាននគរ បាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រង ទីតាំងនោះដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ព្រះសីហនុ ចុះអង្កេតស្រាវជ្រាវករណីនេះ បានចប់សព្វគ្រប់ និងមិនអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះ ទៅឲ្យអ្នកដទៃជាដាច់ខាត ដោយ ត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-និយោជិត រួចរាល់សិន។ ក្នុងករណី អ្នកគ្រប់ គ្រងកាស៊ីណូទីងស៊ីង មិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តព្រះ សីហនុ នឹងអនុវត្តវិធានការច្បាប់ ជាធរមាន៕ដោយមនោរាហ៍