ក្រសួងសាធារណការ រៀបចំកម្មវិធីផ្សាយផ្ទាល់ថ្មីមួយទៀត ក្រោមប្រធានបទ «ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក»


 (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មាន ទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួង។

កម្មវិធីផ្សាយផ្ទាល់នេះមានឈ្មោះថា «MPWT LIVE SHOW» ដែលបានចាប់ផ្តើមដំណើរការលើក ដំបូងបំផុតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលវាគ្មិនចូល មកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់ពេល នោះ គឺឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងទទួល បានការគាំទ្រយ៉ាងច្រើនពី សំណាក់ប្រជាពលរដ្ឋផងដែរ។

សម្រាប់កម្មវិធីផ្សាយផ្ទាល់ជាលើកទី៥នេះ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះក្រោម ប្រធានបទ ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក» ដោយមានវាគ្មិនកិត្តិយសលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៥៖០០ នាទីល្ងាច ដោយមានការផ្តល់ ឱកាសឱ្យប្រជាពលរដ្ឋ សួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ ផងដែរ។

សូមបញ្ជាក់ថាកម្មវិធី «MPWT LIVE SHOW» ដែលបង្កើតឡើងដោយក្រសួងសាធារណការ និង ដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាត ឱ្យប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួម ជាមតិយោបល់ជាមួយថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុង បរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

សម្រាប់ប្រជាពលរដ្ឋដែលមានសំណួរទាក់ទងនឹងប្រធានបទ «ការផ្តល់សេវាសាធារណៈ ក្នុងវិស័យ ដឹកជញ្ជូនផ្លូវគោក» អាចសួរសំណួរដោយ ទម្លាក់ចូលក្នុងខមិន ក្នុងលីង
https://facebook.com/353419234842423/posts/1860714214112910/?d=n នេះ ដើម្បីឱ្យមន្ត្រីជំនាញជ្រើសរើស មកឆ្លើយតបក្នុងកម្មវិធីផ្សាយផ្ទាល់ផងដែរ៕