ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១


 (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ សម្រាប់ឆ្នាំ ២០២១ លើប្រធានបទស្ដីពី «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧៖៣០នាទីព្រឹក។

សន្និសីទនេះមានគោលបំណង លើកកម្ពស់ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ជាវេទិកា ពិភាក្សាជុំវិញបញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រកបដោយចីរភាព ដែលអាចក្លាយជាធាតុចូល ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ដើម្បី ឈានទៅសម្រេចបាននូវចក្ខុវិស័យអនាគត។

សូមសាធារណជនអញ្ជើញចូលរួមទស្សនា ការផ្សាយផ្ទាល់នៃសន្និសីទនេះលើទំព័រហ្វេសប៊ុកផ្លូវការ ធនាគារជាតិនៃកម្ពុជា – National Bank of Cambodia តាមកាលបរិច្ឆេទ និងពេលវេលាខាងលើ ឱ្យបានច្រើនកុះករ៕