(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៥១០,៩៩២នាក់ហើយ ដែលកើនឡើងជិត៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះ ក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៩,០០៣ក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៩,៨៥៧នាក់ (ស្លាប់ ១៤៣,៩៧៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,០១៦នាក់ (ស្លាប់ ៥០,៤៩៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧០៧,៤០២នាក់ (ស្លាប់ ៣១,០២៦នាក់)
* ថៃ ឆ្លងចំនួន ២,១៨១,៩៦០នាក់ (ស្លាប់ ២១,២៨៤នាក់)
* វៀតណាម ឆ្លងចំនួន ១,៤៩៣,២៣៧នាក់ (ស្លាប់ ២៨,៨៥៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៧,៧១៤នាក់ (ស្លាប់ ១៩,២០១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៤,៩៧២នាក់ (ស្លាប់ ៨០៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៣៩៧នាក់ (ស្លាប់ ២,៩៩៨នាក់)
* ទ្បាវ ឆ្លងចំនួន ៩៣,០៦១នាក់ (ស្លាប់ ២៥៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៣៧៦នាក់ (ស្លាប់ ៩៨នាក់)៕