(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានអោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៣៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។
សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះចំនួន០៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេស កើនដល់៧៩៨នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៣,៧០១ករណី។
ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការធ្លាក់ចុះបន្តិចទៀត បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំ ថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសុក្រកន្លងទៅនេះដែលមានចំនួន៣៧០ករណី។
សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈម នឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕