វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៣,៨៤០ករណី» និងស្លាប់ ២១៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


 (ហាណូយ)៖ យោងតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,៨៤០ករណីបន្ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៥ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុង ស្រុក ទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រង ចំនួន៩៦៥ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២១៧នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប នៅទូទាំងប្រទេសចំនួន ១,៣៣៧,៥២៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០១១,៦៥៦ នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៦,៧០០នាក់៕