ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ រយៈពេល៦ខែ ឆ្នាំ២០២១


 (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពីលទ្ធផលការងារអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ រយៈពេល៦ខែ ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាង ក្រសួងស្ថាប័ន ព្រមទាំងអភិបាលរាជធានី ខេត្តជាច្រើន ដោយអនុវត្តតាមវិធានការសុខាភិបាលបាន យ៉ាងខ្ជាប់ខ្ជួនផងដែរ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលអ្នកដែលបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងរាជធានី ខេត្តមានចំនួន ៣,៥១៥នាក់។

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ រយៈពេល៩ខែនេះ ក្នុងចំណោមជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលបានឃាត់ខ្លួនចំនួន ៣,៨៤១នាក់ គឺ៖ បានចាត់វិធានការបញ្ជូនទៅមណ្ឌលចំនួន ២,១៩៦នាក់, បានធ្វើការអប់រំបញ្ជូន ទៅមូលដ្ឋានវិញចំនួន ១,១១៥នាក់ បានចាត់វិធានការបញ្ជូនទៅពន្ធនាគារ ចំនួន៥៣០នាក់។

តួលេខដែលត្រូវបានគិតបញ្ចូលទៅក្នុងចំនួនអ្នកប្រើប្រាស់គ្រឿងញៀនដែលយើងបានគ្រប់គ្រង គឺអ្នកដែលបានចាត់វិធានការបញ្ជូនទៅពន្ធនាគារចំនួន ៥៣០នាក់។

សរុបតួលេខអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ដែលយើងគ្រប់គ្រងបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានចំនួន១៣.៧៣៦ នាក់ គឺស្មើនឹងយក (1)+(2)+(3)+(4)។ ប្រៀបធៀបទៅនឹង រយៈពេល៩ខែ ឆ្នាំ២០២០(១៥.២២៨នាក់) ថយចុះ ១,៤៩២នាក់៕