ក្រុមហ៊ុនលក់កាំភ្លើងអាមេរិក ស្នើឱ្យច្រានចោលពាក្យបណ្ដឹងរបស់ម៉ិកស៉ិក ពាក់ព័ន្ធនឹងការរត់ពន្ធ កាំភ្លើងខុសច្បាប់


 (បូស្ដុន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១អោយដឹងថា ក្រុមហ៊ុនផលិតកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Smith & Wesson និងក្រុមហ៊ុន Sturm Ruger & Co នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យ ចៅក្រមអាមេរិក ច្រានចោលពាក្យបណ្ដឹងរបស់រដ្ឋាភិបាលម៉ិកស៊ិក ដែលបានចោទប្រកាន់ពួកគេថាបានជួយ សម្រួល ដល់ការរត់ ពន្ធកាំភ្លើងលក់ឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន នាំឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។

នៅក្នុងការធ្វើបទបង្ហាញខ្លីមួយក្រុមហ៊ុនផលិតកាំភ្លើងខាងលើបានប្រាប់ចៅក្រមសហព័ន្ធអាមេរិកម្នាក់ ក្នុងទីក្រុង បូស្ដុន (Boston) ថាពាក្យបណ្ដឹងប្ដឹងទាមទារសំណង ១០ពាន់លានដុល្លាររបស់ម៉ិកស៊ិ ក គឺជារឿងមិនត្រឹមត្រូវប៉ះពាល់ដល់តម្លៃជាតិ និងមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីចោទប្រកាន់ ប្រឆាំងនឹងពួកគេឡើយ។ ផ្ទុយទៅវិញ ការលក់កាំភ្លើងរបស់ពួកគេមិនត្រឹមតែស្របច្បាប់ប៉ុណ្ណោះ តែថែមទាំងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញអាមេរិកទៀតផង៕