ក្រសួងប្រៃសណីយ៍ បង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្ដ្រី ជា វ៉ាន់ដេត នៅប្រទេសកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថលរវាង កម្ពុជា-កូរ៉េ


 (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកស្រី លីម ហៃស៊ុក (Lim Hyesook) រដ្ឋមន្ត្រីក្រសួងវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហប្រ​តិបត្តិ ការ លើវិស័យឌីជីថលរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានពិភាក្សាការងារជាមួយ លោកស្រី លីម ហៃស៊ុក លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទូរគមនាគមន៍ ជំនាន់ទី៥ (5G) បច្ចេក វិទ្យាក្លោដ បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យជាដើម ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល ឲ្យកាន់ តែមានប្រសិទ្ធភាពនិងឆាប់រហ័ស។

បន្ថែមពីនេះ គណៈប្រតិភូបានជួបជាមួយលោក មូន យ៉ុងស៊ីក (Moon Yong-sik) ប្រធានទីភ្នាក់ងារ សង្គមព័ត៌មានជាតិកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចការសហប្រតិបត្តិការ រដ្ឋាភិបាលឌីជីថលរវាងស្ថាប័ន ទាំងពីរ ដូចជា ការចែករំលែកបទពិសោធនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកិច្ច សហប្រតិបត្តិការមជ្ឈមណ្ឌល សហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធាន​មនុស្សលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

គណៈប្រតិភូ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍ លើការកសាងនិងគ្រប់គ្រង មជ្ឈមណ្ឌលទិន្នន័យ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាក្លោដចំហ (Open Cloud Platform) នៅមជ្ឈមណ្ឌលសេវាធនធានព័ត៌មានជាតិកូរ៉េ មជ្ឈមណ្ឌលគាំទ្រថ្នាលបច្ចេកវិទ្យាក្លោដចំហប៉ាស់តា (PaaS-TA)។

គណៈប្រតិភូបានឈ្វេងយល់ អំពីការធ្វើសមាហរណកម្មទិន្នន័យរវាងក្រសួង-ស្ថាប័នរដ្ឋនីមួយៗ ដែលកាលពី១៥ឆ្នាំមុនស្ថិតនៅដាច់ដោយឡែកពីគ្នា ជាហេតុនាំ ឲ្យមានការចំណាយខ្ពស់និងការការ ពារសុវត្ថិភាពនៅមានកម្រិតបំផុត។ គណៈប្រតិភូក៏បានពិភាក្សាជាមួយក្រុមហ៊ុន Naver និងក្រុម ហ៊ុន Samsung SDS អំពីការរក្សាទុកទិន្នន័យក្នុងមជ្ឈមណ្ឌលទិន្នន័យ បច្ចេកវិទ្យាវិភាគទិន្នន័យ ការការពារសុវត្ថិភាពទិន្នន័យ និងការអភិវឌ្ឍធនធានមនុស្ស។

គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅគ្រឹះស្ថានផ្សព្វផ្សាយអប់រំកូរ៉េ (Korea Educational Broadcasting System) ដើម្បីជំរុញការអនុវត្ត ឲ្យបានជោគជ័យនូវគម្រោង ជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ ស្ដីពីការរៀបចំនិងប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា ឆ្នាំ២០២១-២០២២៕