ប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ ប្រកាសបង្ហាញគម្រោងសាងសង់ទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក


 (បរទេស)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ប្រាប់ អោយដឹងថា ប្រធានាធិបតីរបស់ប្រទេសអែលសាល់វ៉ាឌ័រលោក Nayib Bukele បានប្រកាសនឹង បង្កើតទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក ក្រោមមូលនិធិបត្របំណុដែលគាំ ទ្ររូបិយប័ណ្ណឌីជីថល ឬរូបិយប័ណ្ណគ្រីបតូ Bitcoin។ ការប្រកាសបង្ហាញគម្រោងដ៏អស្ចារ្យមួយនេះវាគឺជាយុទ្ធសាស្ត្រក្នុងការពង្រីក និងបង្កើនការជឿ ជាក់របស់លោកប្រធានាធិបតីទៅលើរូបិយប័ណ្ណឌីជីថល Bitcoin ដោយសង្ឃឹមថានឹងអាចទាញ យកវិនិយោគពីក្រៅប្រទេសកាន់តែច្រើនថែមទៀត។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីរូបិយប័ណ្ណឌីជីថល Bitcoin លោកប្រធានាធិបតីបានបញ្ជាក់ ឱ្យដឹងថា ទីក្រុងដែលបានគ្រោងបង្កើតនោះគឺស្ថិតនៅតំបន់ភាគខាងកើតនៃតំបន់ La Union ដែលជាកន្លែងទទួលបានថាមពលកំដៅពីភ្នំភ្លើង ហើយរដ្ឋាភិបាលមិនយកពន្ធណាមួយឡើយ លើកលែងតែពន្ធលើតម្លៃបន្ថែម (VAT)។

«ការវិនិយោគនៅទីនេះ ហើយរកលុយទៅតាមអ្វីដែលអ្នកចង់បាន។ ទីនេះគឺជាទីក្រុងពោរពេញទៅ ដោយប្រព័ន្ធអេកូឡូស៊ី១០០ភាគរយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Nayib Bukele។

លោក Nayib Bukele បាននិយាយថា ពាក់កណ្តាលនៃពន្ធ VAT នឹងត្រូវប្រើប្រាស់ដើម្បីផ្តល់មូល និធិដល់មូលបត្របំណុលដែលបានចេញដើម្បីសាងសង់ទីក្រុងនេះ ហើយពាក់កណ្តាលទៀតនឹងចំ ណាយសម្រាប់សេវាកម្មផ្សេងៗ ដូចជាការប្រមូលសំរាមជាដើម ខណៈដែលតាមការប៉ាន់ប្រមាណ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនឹងត្រូវចំណាយប្រហែល ៣០០,០០០ bitcoins ។

ប្រទេសអែលសាល់វ៉ាឌ័រ កាលពីខែកញ្ញា បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែល ទទួលយក bitcoin ជាការដេញថ្លៃស្របច្បាប់ ប៉ុន្តែបើទោះបីជាប្រធានាធិបតីដ៏មានប្រជាប្រិយ មួយរូបនេះប្រកាសទទួលស្គាល់ Bitcoin ក្ដី ក៏ការស្ទង់មតិបង្ហាញថា ប្រជាជនអែលសាល់វ៉ាឌ័រ មានការសង្ស័យទៅលើរូបលោកប្រធានាធិបតីក្រោមហេតុផលផ្សេងៗជាច្រើន ព្រោះថារូបិយប័ណ្ណ ឌីជីថលមួយនេះវាអាចជាមធ្យោបាយក្នុងការលាងលុយខ្មៅជាដើម ខណ:ដែលកន្លងមកក៏មានការ បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងនេះផងដែរ៕