ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀប ចំពិធីនានា និងកិច្ចការសង្គមនៅកម្ពុជា


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដី ពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គមនៅកម្ពុជា។

នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងបើកដំណើរការជាបណ្តើរៗនូវសេដ្ឋកិច្ចនិងសង្គមឡើងវិញ និង អនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូដ-១៩ ការរៀបចំពិធីនានា និងកិច្ចការសង្គមទាំងឡាយ រួមមាន សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី សាសនា នយោបាយ និងការជួបជុំទូទៅផ្សេងទៀតជាដើម ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្លួន ដើម្បីចូលរួមកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យជាយថាហេតុ ដែលអាចនាំ ឱ្យមានការផ្ទុះឡើងវិញនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានណែនាំដូចខាងក្រោម៖