វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៧,៩៨៨ករណី» និងស្លាប់៦៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ


 (ហាណូយ)៖  តាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រ កាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៧,៩៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន៣៤ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក ទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រង ចំនួន១,៣១៦ករណី។

ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៦៧នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៧៦,៦៧២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤១,៤៧៥ នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៥៩៨នាក់៕