(ភ្នំពេញ)៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរៀបចំពិធីផ្សព្វផ្សាយនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់មន្ទីរ ទេសចរណ៍រាជធានី-ខេត្តទាំង២៥ តាមរយៈ Zoom នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចូល រួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំង គោលដៅអាជីវកម្មសុវត្ថិភាព។
ឯកឧត្តម ប៉ាក់ សុខុម បានឱ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិ វិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងបាន ផ្សព្វផ្សាយជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួង ទេសចរណ៍ និងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជី វកម្មបៀរហ្កាឌិននៅទូទាំងប្រទេស។
ឯកឧត្តម បានបន្តថា អាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិន គឺជាសេវាកម្មទេសចរណ៍មួយដ៏សំខាន់ក្នុង ការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់គោលដៅទេសចរណ៍នានា ដែលឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេស ចរណ៍ផ្ទៃក្នុង ជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និង សហគមន៍អេកូទេសចរណ៍ ដែលជាកត្តាជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន មូលដ្ឋាន អាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ និងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួម ស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គមស្របតាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តម រដ្ឋលេខាធិការបានបន្តទៀតថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិននេះ នឹងក្លាយជាកត្តាចម្បងដើម្បីរក្សាបាននូវស្ថិរភាព អាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍កម្ពុជា និងធានាបាននូវអាជីវកម្ម បៀរហ្កាឌិនជាតំបន់គោលដៅអាជីវកម្មសុវត្ថិភាព។
ដើម្បីឱ្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ឯកឧត្តម រដ្ឋលេខាធិការ ប៉ាក់ សុខុម ស្នើសុំឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវតាមដានត្រួតពិនិត្យការរៀបចំដំណើរការអាជីវ កម្មឱ្យស្របនឹងលក្ខខណ្ឌតម្រូវ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងនាយក ដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិ ភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជី វកម្មបៀរហ្កាឌិន ដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយមានការចូលរួមពីម្ចាស់ ឬអ្នកគ្រប់ គ្រង និងបុគ្គលិកអាជីវកម្មបៀរហ្កាឌិន៕