សេដ្ឋកិច្ចរបស់ប្រទេសធំៗចំនួន ១៥ នៅអាស៊ីជិត ១,៧ទ្រីលានដុល្លារត្រូវបាន ជំងឺកូវីដ-១៩ លេបត្របាក់

 (តូក្យូ)៖  យោងតាមកាសែត Nikkei Asia គឺបានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានលេបត្របាក់ទឹក ប្រាក់ប្រហែល ១,៧ទ្រីលានដុល្លារពីផលិតផលក្នុង ស្រុកសរុប (ផ.ស.ស) រួមគ្នារបស់ប្រទេសដែល មានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ីនៅឆ្នាំ២០២០។

កាសែត Nikkei Asia បានចេញផ្សាយថា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានប៉ាន់ ប្រមាណក្នុងរបាយការណ៍មួយរបស់ខ្លួនពីការខាងបង់សេដ្ឋកិច្ចពីប្រទេសនិងតំបន់ធំៗចំនួន ១៥ នៅទ្វីបអាស៊ី តាមរយៈការប្រៀបធៀប ផ.ស.ស ដែលបានព្យាករមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ និងការព្យាករក្រោយពេលមានការរាតត្បាតរបស់ជំងឺនេះ។

ផ្អែកលើការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០១៩ មជ្ឈមណ្ឌល JCER បានគណនា ផ.ស.ស ដែលមិនដកចេញអតិផរណា (nominal GDP) ដែលប្រទេសនិង តំបន់ទាំង ១៥ នឹងសម្រេចបាន ប្រសិនបើមិនមានជំងឺកូវីដ-១៩។ តួលេខនេះនឹងអាចកើនឡើង ៦,២ភាគរយដល់ ២៩,៨៤ទ្រីលានដុល្លារនៅឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែជាក់ស្តែងកំ ណើននេះមានកម្រិតទាបជាងចំនួនដែលបានព្យាករនេះ ១,៦៨ទ្រីលានដុល្លារ។

ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេ បានខាតបង់ ៦៣៨ប៊ីលានដុល្លារក្នុងចំណោមប្រទេសនិង តំបន់ទាំង ១៥នេះ ខណៈដែលទទួលរងគ្រោះធ្ងន់ពីជំងឺកូវីដ-១៩ ដោយសារទំហំសេដ្ឋកិច្ចរបស់ ប្រទេសនេះធំដែរ និងដោយសារតួនាទីរបស់ប្រទេសនេះក្នុងការចង្វាក់ផ្គត់ផ្គងល់ពិភពលោក សេដ្ឋ កិច្ចប្រទេសចិនបានកើនឡើងតែ ២,៣ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២០។

ប្រទេសឥណ្ឌាក៏ទទួលរងគ្រោះធ្ងន់ផងដែរពីការជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៨ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំមុន។ ប្រទេសនេះបានចេញផ្សាយការខាតបង់សេដ្ឋកិច្ច ៤៨០ទ្រីលានដុល្លារ ដែលជាការធ្លាក់ចុះខ្លាំងជាងគេទីពីរ បន្ទាប់ពីចិន។

ជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន បានកត់ត្រាការខាតបង់ សេ្ឋកិច្ចធំបំផុតទីបី គឺ ១៦២ទ្រីលានដុល្លារ ដោយសារវិស័យសេវាកម្មមានចំណែកភាគរយខ្ពស់នៃ ផ.ស.ស របស់ខ្លួន។

មជ្ឈមណ្ឌល JCER បានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុនចំនួន ១៦.០០០ ពាក់ព័ន្ធនឹងវិស័យទេស ចរណ៍នៅតំបន់អាស៊ីនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០១៩ មុនពេលមានកូវីដ ដល់ត្រីមាសទី៣ ឆ្នាំ ២០២១ ក្រោយពេលមានកូវីដ ក៏បានរងគ្រោះខ្លាំងផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានក្រុមហ៊ុន Vietnam Airlines ក្រុមហ៊ុន Thai Airways International ផងដែរ៕