ប្រទេសសិង្ហបុរី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,២៧៧ករណី» និងស្លាប់១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រាប់អោយដឹងថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,២៧៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺ ដ៏កាចសាហាវនេះចំនួន ១០នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដី កោះដ៏តូចមួយនេះកើនដល់ ៣៣៩នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៧៩,០៩៥ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបាន រាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,១៧៤ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះ ហាក់កំពុង ប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕