ប្រធានាធិបតី អាមេរិក នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំអាកាសធាតុ UN នៅអឺរ៉ុប ដោយ ផ្ទាល់ ខណៈបញ្ហាជាច្រើននឹងត្រូវលើកឡើង


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៧ ខែ តុលា ឆ្នាំ២០២១ អោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងរៀបចំដើម្បីធ្វើដំណើរ ទៅកាន់កិច្ចប្រជុំកំពូល G20 នៅអឺរ៉ុបក្នុងសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្ហាញសញ្ញានៃការរួប រួមគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក ជាមួយនឹងសម្ព័ន្ធមិត្ត បន្ទាប់ពីរយៈពេលបួនឆ្នាំនៃគោលនយោ បាយ «America First» របស់លោក ដូណាល់ ត្រាំ បានធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ «ទំនុកចិត្ត» ជាប្រវត្តិសាស្ត្រ ពីសំណាក់សម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សាល់លីវែន (Jake Sullivan) បានប្រាប់ក្រុមអ្នកសារ ព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោនថា លោក ចូ បៃដិន នឹងស្វែងរកភាពរីកចម្រើន លើពន្ធអប្បបរមាជា សាកល ក្នុងអំឡុងពេលធ្វើដំណើររបស់លោក ហើយលោកក៏នឹងពិភាក្សាអំពីតម្លៃថាមពល, កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕