អ៊ីតាលីកំពុងបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិក Intel ឱ្យវិនិយោគលើរោងចក្រផលិតបន្ទះឈីប តម្លៃរាប់ពាន់លានដុល្លារ


 (រ៉ូម)៖ រដ្ឋាភិបាលនៃប្រទេសអ៉ីតាលីបានរៀបចំសំណើដើម្បីព្យាយាមបញ្ចុះបញ្ចូល ក្រុមហ៊ុនអាមេរិក Intel ឱ្យបោះទុនវិនិយោគនូវទឹកប្រាក់ រាប់ពាន់លានអឺរ៉ូទៅលើរោងចក្រផលិតបន្ទះសៀគ្វីទំនើប មួយនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលអាល្លឺម៉ង់បានឈានមុខតាមរយៈ រោងចក្រ ផលិតបន្ទះ ឈីបដ៏ធំដែលមានការវិនិយោគពីក្រុមហ៊ុនអាមេរិក។យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា សំណើរបស់រដ្ឋភិបាលអ៊ីតាលីនេះ គឺ មានគោលដៅជួយជំរុញដល់សមត្ថភាពនៃផលិតនូវបន្ទះឈីបក្នុងតំបន់អឺរ៉ុប និងដើម្បីជៀសវាងការ ខ្វះខាតនូវការផ្គត់ផ្គង់នាពេលអនាគតខណៈដែលពីរឆ្នាំចុងក្រោយនេះកង្វះខាតបន្ទះឈីបជាសកលបានធ្វើឱ្យប៉ះពាល់ដល់ ឧស្សាហកម្មផលិតរថយន្តខ្លាំងជាងគេបំផុត។

ប្រភពដែលច្បាស់ការបានបង្ហើបឱ្យដឹងថា អ៉ីតាលីកំពុងពិភាក្សាជាមួយក្រុមហ៊ុន Intel រួចទៅហើយ អំពីការសក្តានុពលនៃការវិនិយោគ ដែលយោងទៅតាមការប៉ាន់ស្មានបឋម នឹងមានតម្លៃលើសពី ៤ពាន់លានអឺរ៉ូ (៤,៧ពាន់លានដុល្លារអាមេរិក) ប៉ុន្តែប្រភពមួយផ្សេងទៀតបាន បញ្ជាក់ថា ទឹកប្រាក់ វិនិយោគអាចនឹងឈានដល់ ៨ពាន់លានអឺរ៉ូ ដោយអាស្រ័យលើផែនការរបស់ក្រុមហ៊ុន Intel។

យោងតាមប្រភពដដែលបានបន្តទៀតថារដ្ឋាភិបាលនៃប្រទេសអ៉ីតាលីបានត្រៀមខ្លួចរួចជាស្រេចក្នុងការសហការជាមួយ Intel ដោយក្នុងនោះ បានរៀបចំនូវមូលនិធិមួយសម្រាប់ការវិនិយោគ និងបាន ត្រៀមនូវលក្ខខណ្ឌដ៏អំណោយផលជាច្រើនសម្រាប់ Intel ហើយអ្វីដែលពិសេសនោះ គឺកម្លាំងពល កម្ម ខណៈដែលក្រុមអ្នកវិភាគបានលើកឡើងថា គម្រោងវិនិយោគនេះអាចនឹងផ្ដល់ឱកាសការងា រថ្មីជាង ១០០០នាក់៕