(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ តែង តែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និង សំណង់ផ្សេងៗ។ ជាក់ស្តែងចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លិខិត អនុញ្ញាតសាងសង់ចំនួន៣៩២ករណី ដោយមានភ្ជាប់នូវគំនូសប្លង់ស្ថាបត្យកម្មខ្មែរ ត្រូវបានចេញជូន ប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់។
ការអនុញ្ញាតនោះ រួមមាន៖ ខែមករា អនុញ្ញាតចំនួន៦១ករណី, ខែកុម្ភៈ អនុញ្ញាតចំនួន៧៣ករណី, ខែមីនា អនុញ្ញាតបានចំនួន៣៩ករណី, ខែមេសាអនុញ្ញាតចំនួន៣៣ករណី, ខែឧសភា អនុញ្ញាតបាន ចំនួន៤៨ករណី, ខែមិថុនា អនុញ្ញាតបានចំនួន១៣ករណី, ខែកក្កដា អនុញ្ញាតបានចំនួន៤១ករណី, ខែសីហា អនុញ្ញាតបានចំនួន៥៥ករណី និងខែកញ្ញា អនុញ្ញាតបានចំនួន២៩ករណីផងដែរ។
ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះដាក់ពាក្យស្នើសុំដោយផ្ទាល់នៅច្រកចេញចូលតែមួយក្រុងសៀមរាប ច្រកចេញតែ មួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែ មួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរ ជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះ យោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបាន តាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕