អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ, នេះបើតាម CNN


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ ២០២១ បានអោយដឹងថា អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) ត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលការព្យាបាល កាលពីថ្ងៃអង្គារដើម សប្ដាហ៍កន្លង ទៅនេះ ជាមួយការសង្ស័យថាលោកមានមេរោគនៅក្នុងឈាម។ សារព័ត៌មាន CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាលោក គី្លនតុន មានអាយុ៧៥ឆ្នាំ បាន ទទួលការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ តែមិនមានដល់ថ្នាក់ត្រូវពាក់ឧបករណ៍ ជំនួយការដកដង្ហើមអ្វីឡើយ។

បន្ថែមពីលើនេះស្ថានភាពសុខភាពរបស់អតីតប្រធានាធិបតីអាមេរិករូបនេះក៏មិនមានជាប់ពាក់ព័ន្ធនឹងបញ្ហាបេះដូង ឬក៏ COVID-19 នោះទេ។ ប៉ុន្តែស្ថានភាពសុខភាពជាក់លាក់របស់លោក គ្លីនតុន មិនទាន់មានការបញ្ជាក់លម្អិតទេ៕