រដ្ឋសភា គ្រោងបើកកិច្ចប្រជុំគណៈកម្មការធិការអចិន្រ្តៃយ៍ នៅថ្ងៃទី១៤ ខែតុលា ដើម្បីពិនិត្យ សេចក្តីព្រាងច្បា ប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើដោយរាជរដ្ឋាភិបាល


 (ភ្នំពេញ)៖ យោងតាម ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ ប្រាប់អោយដឹងថា ដ្ឋសភា គ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញ បន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះឥស្សរជនដែលកាន់តំណែងប្រធាន ព្រឹទ្ធ សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានស្នើឡើងដោយ រាជរដ្ឋាភិបាល។

ឯកឧត្តម អះអាងថា បន្ទាប់ពីពិនិត្យរួច សេចក្តីព្រាងច្បាប់ ដែលកំណត់ជាការប្រញាប់នេះ នឹងត្រូវ ប្រគល់ជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា ហើយបញ្ជូនមក គណៈកម្មាធិការអចិន្រ្តៃយ៍ដើម្បីកំណត់ការប្រជុំពេញអង្គ ដើម្បីអនុម័ត។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំ ពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយបានបញ្ជូនបន្តទៅកាន់រដ្ឋសភា កាលពីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្នុងការកែប្រែលើកនេះ ច្បាប់កំពូលរបស់ជាតិ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ត្រង់ចំណុច មាត្រា ១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។
បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន បានប្រកាសគាំទ្រចំពោះគំនិតផ្តួច ផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់ អ្នកកាន់តំណែងកំពូលទាំង៤នេះ ដោយពួកគេយល់ថា ដើម្បីភាពស្មោះត្រង់ និងឧត្តម ប្រយោជន៍សម្រាប់ជាតិខ្មែរ៕