ប្រទេសអារ៉ាប់គុយវ៉ែតអនុញ្ញាតឱ្យស្ត្រីបម្រើក្នុងជួរកងទ័ព


 (គុយវ៉ែត)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែតុលាឆ្នាំ២០២១ បញ្ជាក់ថា ប្រទេសគុយវ៉ែតនៅថ្ងៃអង្គារនេះបានសម្រេចអនុញ្ញាតឱ្យស្ត្រីចុះ ឈ្មោះចូលបម្រើកងទ័ពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិគុយវ៉ែតលោក Sheikh Hamad Jaber Al-Ali Al-Sabah បានចេញសេចក្តីសម្រេចថ្នាក់រដ្ឋមន្ត្រីមួយ ដើម្បីបើកការចុះឈ្មោះស្ត្រីគុយវ៉ែត ដើម្បីចូល រួមក្នុងសេវាកម្មយោធាជាតិ ដែលបេក្ខជននឹងបម្រើការក្នុងវិស័យជំនួយវេជ្ជសាស្ត្រ និងយោធា ដំណាក់កាលដំបូង។លោកបាននិយាយថា «ស្ត្រីគុយវ៉ែតបានបង្ហាញពីសមិទ្ធផលរបស់ខ្លួនរួចទៅហើយនៅក្នុងវិស័យជាច្រើន ដូច្នេះពួកគេត្រូវបានអនុញ្ញាតឱ្យចូលបម្រើយោធារួមជាមួយបុរស»