(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ បានអោយដឹងថា យ៉ាងហោចណាស់មនុស្ស១៨នាក់ត្រូវបានសម្លាប់ និងជាង៥០ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ ដែលបានវាយប្រហារវិហារ អ៊ីស្លាមមួយក្នុងកំឡុងពេលអធិស្ឋានថ្ងៃសុក្រ នៅក្នុងទីក្រុង Kunduz។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើ Twitter ថា ការផ្ទុះនេះបាន កើតឡើងនៅម៉ោងប្រហែល០២ រសៀល (ម៉ោងក្នុងតំបន់) នៅក្នុងវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស»។
ទោះជាយ៉ាងណាមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជា មួយក្រុមរដ្ឋអ៊ីស្លាម (IS) បានបើកការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងកាប៊ុល និងទីក្រុង ធំៗផ្សេងទៀត។ កាលពីថ្ងៃអាទិត្យមនុស្ស០៨នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅខាងក្រៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកាប៊ុលដែលក្រុមសកម្មប្រយុទ្ធ IS បានអះអាងទទួលខុសត្រូវ៕