រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍


 (ភ្នំពេញ)៖ រាជរដ្ឋាភិបាល នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ ដែលមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រៅពីនេះគឺមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ជាសមាជិក។

សេចក្តីសម្រេចរាជរដ្ឋាភិបាលនេះ គឺអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់ គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ការបង្កើតគណៈកម្មាធិការនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្នុងឆ្នាំ២០១៧ នូវក្រុម ការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមាន ឯកឧត្តម រដ្ឋមន្រ្តី ថោង ខុន ជាប្រធាន ហើយដែលក្រុមការងារអន្តរក្រសួងក្រោមការដឹកនាំរបស់ ឯកឧត្តម ថោង ខុន បានសម្រេចការងារជាច្រើន ដូចជាការអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោ បាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ការរៀបចំវេទិកាជាតិអេកូទេសចរណ៍ចំនួន២លើក ការកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកាប្រចាំឆ្នាំជា «ទិវាជាតិអេកូទេសចរណ៍» រួមជាមួយការដោះស្រាយ បញ្ញាជាក់ស្តែងជាច្រើនទៀតរបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។

តាមរយៈយន្តការគណៈកម្មាធិការជាតិនេះ បញ្ហាប្រឈមនានារបស់សហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ នឹងត្រូវជំរុញដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធ ភាពបន្ថែម ទៀត៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖