គិតត្រឹមព្រឹកថ្ងៃទី០៤ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.២លាននាក់ ស្លាប់ជាង ២៦.៤ម៉ឺននាក់


 (កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,២៦៤,៦៨៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៤,៩០៧នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេ ស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១៩,២៨៤នាក់ (ស្លាប់ ១៤២,១៧៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៥៩៣,៣៩៩នាក់ (ស្លាប់ ៣៨,៧៦៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៧៧,៥៦៥នាក់ (ស្លាប់ ២៦,៦៨៣នាក់)
* ថៃ ឆ្លងចំនួន ១,៦៤៧,៣៦២នាក់ (ស្លាប់ ១៧,១១១នាក់)
* វៀតណាម ឆ្លងចំនួន ៨០៨,៥៧៨នាក់ (ស្លាប់ ១៩,៧១៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦៨,៤៦៣នាក់ (ស្លាប់ ១៧,៨៨៣នាក់)
* កម្ពុជា ឆ្លងចំនួន ១១៣,២៥៦នាក់ (ស្លាប់ ២,៣៨៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ១០៣,៨៤៣នាក់ (ស្លាប់ ១១៣នាក់)
* ទ្បាវ ឆ្លងចំនួន ២៥,២១៧នាក់ (ស្លាប់ ២២នាក់)
* ព្រុយណេ ឆ្លងចំនួន ៧,៧១៦នាក់ (ស្លាប់ ៥៦នាក់)៕