ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការថ្នាក់រៀនចំនួន១៥ ក្នុងសាលាចំនួន៥ នៅរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ យោងតាមលិខិតរបស់ក្រសួងអប់រំ ដែលទទួលបាន នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះម្សិលមិញនេះ បានអោយដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាក ដំណើរការថ្នាក់រៀនចំនួន១៥ថ្នាក់ នៅក្នុងសាលារៀនចំនួន៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជា បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងត្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក ក្រោយពាក់ព័ន្ធ ជំងឺកូវីដ១៩។

ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សាទាំង៥ដូចជា៖ ទី១៖ វិទ្យាល័យ ហ៊ុន សែន ពញាពន់ ផ្អាកថ្នាក់ទី៩B, ទី២៖ វិទ្យាល័យ បឹងប្រិយ៍ ផ្អាកថ្នាក់ទី១២A1, ៩C1, និង ៩D១, ទី៣៖ វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី ៧A2, ទី៤៖ វិទ្យាល័យ វត្តភ្នំ ផ្អាកថ្នាក់ទី៩H2 ៩D2 ៩B2 ៩B1 ៩H2 ១២C2 ១២C1 ១២B2 ១២ H2, ទី៥៖ វិទ្យាល័យវត្តកោះ ផ្អាកថ្នាក់ទី៧F។

ក្រសួងអបរំបានបញ្ជាក់ទៀតថា ចំពោះថ្នាក់ដទៃទៀតត្រូវ បន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវ១៖ បន្តរិតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ។ ២៖ មិនអនុញ្ញាតឲ្យមានការ ទាក់ទងពីសិស្សថ្នាក់១ ទៅថ្នាក់១ទៀត។ ទី៣៖ មិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការ សិក្សាក្នុងសាលារៀនឡើយ៕