សម្តេចក្រឡាហោម ស ខេង ប្រកាសតែងតាំងមុខតំណែង និងផ្លាស់ភារកិច្ចស្នងការរងនគរបាល ខេត្តពោធិ៍សាត់ ចំនួន២រូប

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញ ប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ចំនួន២រូប ជាស្នងការរង។ នេះបើតាមសេចក្តីសម្រេចដែល ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមប្រកាសក្រសួងមហាផ្ទៃលេខ ១៦៩២ ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្រេច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តពោធិ៍សាត់ ចំនួន២រូប រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ត្រី ខូយ កុសល អត្តលេខ០៨១៧០ ពីស្នងការរងទទួលផែនការងារនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាស្នងការរង។

*ទី២៖ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន អត្តលេខ២១៣៣៧ ជាស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖