(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបានបង្ហាញ ជំនឿចិត្តថា សភាអាមេរិកនឹងអនុម័តផែនការចំណាយ ដើម្បីជួយដល់ប្រ ជាជនអាមេរិក ដែលមានប្រាក់ចំណូលមធ្យម ហើយផែនការនេះអាចនឹងកំណត់ឡើងវិញ នូវផ្លូវ ដើររបស់សហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថានៅឯសេតវិមាន, លោក ចូ បៃដិន បានសង្កត់ធ្ងន់ពី សារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាមេរិកឡើងវិញពីវិបត្តិ COVID-19 ហើយថាកញ្ចប់ ថវិកា «៣.៥ទ្រីលានដុល្លារ» នៃផែនការចំណាយសម្រាប់ជួយដល់ ប្រជាជនអាមេរិកមានប្រាក់ ចំណូលមធ្យម នឹងជួយត្រួសត្រាយផ្លូវ ឬកំណត់ឡើងវិញពីផ្លូវដើររបស់អាមេរិក ក្នុងរយៈពេលជា ច្រើនឆ្នាំ ឬរាប់ទសវត្សរទៅមុខទៀត។
គួរបញ្ជាក់ថា ផែនការចំណាយរបស់លោក ចូ បៃដិន ដែលផ្ដោតសំខាន់លើសេវាសង្គម, ការអប់រំ, ការថែទាំកុមារ និងការប្រែប្រួលអាការធាតុ។ បន្ថែមពីលើនេះ លោក បៃដិន ក៏បានជំរុញឱ្យមានការ ដំឡើងពន្ធលើក្រុមហ៊ុនអាមេរិក និងមហាសេដ្ឋីអាមេរិកផងដែរ។
លោក ចូ បៃដិន បានសង្កត់ធ្ងន់ចំពោះបញ្ហានេះថា «វាកន្លងហួសយូរពេកហើយ។ ខ្ញុំមិនមែនមកដាក់ពិន័យនរណាម្នាក់នោះទេ។ ខ្ញុំជាអ្នកមូលធននិយម… អ្វីដែលខ្ញុំកំពុងស្នើសុំ គឺការចំណាយតាមការចែករំលែក ដ៏សមរម្យរបស់អ្នក។ នេះគឺជាអ្វី ដែលអ្នកមានកប់ពពកទាំងឡាយ ត្រូវតែសង ចំពោះអ្វីដែលពួកគេជំពាក់ជាចុងក្រោយ»៕