(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូន ដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដើម្បីឲ្យចូលរួមដាក់ឱ្យ ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០ ០០០ ០០០ដុល្លារអាមេរិក សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នេះ។
យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាស នាពេលព្រឹក នៃថ្ងៃដេញថ្លៃជាក់ស្តែង៕